នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២៣ នៅប្រទេសថៃ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
សូមបញ្ជាក់ថា ពិធីតាំងពិព័រណ៍ការពារជាតិ និងសន្តិសុខឆ្នាំ២០២៣នេះ នឹងមានគណៈប្រតិភូការពារជាតិមកពីបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកចូលរួមទស្សនា ដើម្បីស្វែងយល់ពីផលិតផលសម្ភារឧស្សាហកម្ម និងបច្ចេកវិជ្ជាថ្មីៗដែលកំពុងមានការរីកចម្រើន ៕