ការស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តរបស់ព្រះសង្ឃគឺជាការពូនជ្រុំ និងបន្តលើកកម្ពស់ការរក្សាបាននូវសន្តិភាពសម្រាប់កម្ពុជនិងពិភពលោក
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាមួយឯកឧត្តម នួន ផារ័ត្ន អភិ បាលរងរាជធានីភ្នំពេញ ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញបាននិមន្តព្រះសង្ឃពីបណ្តាវត្តអារាមនានាក្នុងរាជធានីភ្នំពេញចំនួនជិត ៣០០ អង្គ និមន្តទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ៕