**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

នាយករដ្ឋមន្ត្រី ក្រើនរលឹក និងបំផុសស្មារតី ថ្នាក់ដឹកនាំ មន្ត្រីក្រសួងមហាផ្ទៃ ត្រូវមានមនសិការបម្រើជាតិ និងប្រជាជន ដោយមិនគិតអំពីឧបសគ្គ និងការនឿយហត់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរលឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃ ត្រូវមានភាព ជាអ្នកដឹកនាំ ដ៏ឈ្លាសវៃ ជាមន្ត្រីដ៏សកម្ម និងជាពិសេស មានមនសិការបម្រើជាតិ និងប្រជាជន ដោយមិនគិតអំពីឧបសគ្គ នៃការនឿយហត់ ណាមួយឡើយ ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ” នាថ្ងៃទី ៦ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខណៈដែលយើង កំពុងប្រារព្ធនូវសមិទ្ធផល ជាទីមោទនៈនេះ គឺអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃនេះ ខ្ញុំសូមក្រើនរលឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងមហាផ្ទៃ ផងដែរថា ជាមួយនឹងតួនាទី ដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាល ក៏មានក្តីរំពឹងខ្ពស់ លើក្រសួងមហាផ្ទៃ ហើយ ក្តីរំពឹងនេះ នឹងទាមទារឲ្យមានភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ ជាមន្ត្រីដ៏សកម្ម និងជា ពិសេស មាននូវមនសិការបម្រើជាតិ និងប្រជាជន ដោយមិនគិតអំពីឧបសគ្គ នៃការនឿយហត់ ណាមួយឡើយ» ។

សម្តេចធិបតីបន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃ នឹងឆ្លើយតបបានទៅនឹងក្តីរំពឹងនេះ ។

សម្តេចធិបតីបន្ថែមថា អគារក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំង អំពីសារៈសំខាន់ និងតួនាទីរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការផ្ដល់សេវារដ្ឋបាល និងការគាំទ្រសន្តិសុខ សាធារណៈ ជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួនាទី ជាស្ពានផ្សាភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្តដែលភាគច្រើន ធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ ផ្ទាល់បញ្ហានៅមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង