**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) សេចក្តីព្រាងប្រកាសស្តីពីការរំលាយចោល ស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. នៅសណ្ឋាគារភ្នំពេញ។

សូមជម្រាបថា សិក្ខាសាលារយៈពេលពីរថ្ងៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានការចូលរួមពី លោក Simon Thibault ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស(TA-ISWM) និងលោកស្រី Sandrine Boucher នាយិកាស្ថានតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹកនិងឧតុនិយម តំណាងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍ សហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមការងារកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា សរុបប្រមាណ១៦៧នាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងជាពិសេសក្រុមទីប្រឹក្សាបច្ចេកទេស TA-ISWM ដែលបានចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍ដល់អង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អង្គសិក្ខាសាលាថា អនុក្រឹត្យរបស់សហគមន៍កសិករប្រើប្រាស់ទឹក(ស.ក.ប.ទ.) ត្រូវបានប្រកាសឱ្យប្រើកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីឱ្យអនុក្រឹត្យនេះអនុវត្តទៅបានពេញលេញប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យមានគោលការណ៍ណែនាំ និងប្រកាសចំនួនប្រាំទៀត ដូចជា ទី១)គោលការណ៍ណែនាំគំរូលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ទី២)ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. ទី៣)ប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ទី៤)ប្រកាសស្តីពីនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ ប្រធាន និងអនុប្រធានក្រុមកសិករប្រើប្រាស់ទឹក និងទី៥)កិច្ចព្រមព្រៀងស្តីពីការបែងចែកការទទួលខុសត្រូវ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា វិស័យធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអភិវឌ្ឍនៅលើផ្លូវនៃការធ្វើកំណែទម្រង់ក្នុងគោលដៅប្រែក្លាយវិស័យនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការលើកស្ទួយជីវភាពរស់នៅរបស់កសិករប្រកបដោយចីរភាព។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម តាមរយៈនាយកដ្ឋានស.ក.ប.ទ. ដែលជាសេនាធិការរបស់ខ្លួនមានតួនាទីសំខាន់លើការកំណត់គោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍបន្តលើប្រព័ន្ធធារាសាស្រ្តរបស់ស.ក.ប.ទ. ឱ្យមាននិរន្តរភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គសិក្ខាសាលាឱ្យយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញចែករំលែកបទពិសោធន៍នានា ព្រមទាំងចូលរួមផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍នៅក្នុងការគ្រប់គ្រងបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយនានា ដើម្បីឱ្យសិក្ខាសាលានាពេលនេះទទួលបានជោគជ័យ ក្លាយជាគំរូសម្រាប់ការកែលម្អ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹកនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អនុក្រុមការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត និងនាយកដ្ឋានស.ក.ប.ទ. ដែលបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហាន១ រៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ។

សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់ ពិភាក្សា និងប្រមូលនូវធាតុចូលលើសេចក្តីព្រាងគោលការណ៍ណែនាំគំរូលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងស.ក.ប.ទ. ប្រកាសស្តីពីការរំលាយចោលស.ក.ប.ទ. និងនីតិវិធីនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌស.ក.ប.ទ. ដើម្បីធ្វើឱ្យមានភាពគ្រប់ជ្រុងជ្រោយ គ្របដណ្តប់គ្រប់ទិដ្ឋភាពជាក់ស្តែង និងបច្ចេកទេស និងមានភាពសុក្រឹត ជាពិសេសធានាកិច្ចដំណើរការរបស់ស.ក.ប.ទ. ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង