ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ ដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយស្តីពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយស្តីពីការរៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល (PIP) ២០២៤-២០២៦ របស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចូលរួម។
កិច្ចប្រជុំពិភាក្សា បានផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖
១-នីតិវិធីនៃការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦
២-ការរៀបចំក្រុមការងារអន្តរក្រសួងពាក់ព័ន្ធនឹងការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦
៣-ការកំណត់ឡើងវិញនូវពេលវេលានៃការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦ ៕