**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញអនុសាសន៍ ៦ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដើម្បីបម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀត ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ស្របតាមការលើកឡើងពីខាងដើម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដើម្បីបម្រើពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

អនុសាសន៍ទាំង ៦ ចំណុចនោះរួមមាន៖

ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ, ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានសមត្ថភាព ស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។

ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។

ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។

ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា, ជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន, ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។

ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។

ទី៦. ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព, ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង