សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូន កម្មករ និយោជិត ប្រៀបដូចជាថាមពល សម្រាប់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បងប្អូន កម្មករ និយោជិត ប្រៀបដូចជាថាមពល សម្រាប់សេដ្ឋកិច្ចជាតិ ហើយនៅពេលដែល កម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង កម្លាំងសេដ្ឋកិច្ចជាតិកាន់តែខ្លាំង។
សម្តេចធិបតីបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ១៥,១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ៣០ ដែលមានមូលដ្ឋាឆនក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកម្មករ និយោជិតទាំងអស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការបោះឆ្នោតនៅឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ថា បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្ត និងចង់ឱ្យគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសទៅមុខទៀត ៕