សម្ដេចធិបតី សន្យាជំរុញឧស្សាហកម្មដែលមានកម្រិតខ្ពស់ និងតម្លៃខ្ពស់មកវិនិយោគខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសន្យាជំរុញឧស្សាហកម្មដែលមានកម្រិតខ្ពស់ និងតម្លៃខ្ពស់មកវិនិយោគខេត្តព្រះសីហនុ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ប្រមាណ ១៥,១៩៤នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនដែលមកធ្វើការនៅខេត្តព្រះសីហនុមិនមែនមានជម្រើសតែមួយលើវិស័យកាត់ដេរទេ គឺមានឧស្សាហកម្មផលិត រថយន្ត ម៉ូតូ គ្រឿងបង្គុំអគ្គិសនី និងសម្ភារពេទ្យជាដើម។
សម្ដេចធិបតី បានថ្លែងបន្តថា ខេត្តព្រះសីហនុមួយបើធ្វើត្រូវអាចចិញ្ចឹមបានទូទាំងប្រទេស ជាឆ្នាំងបាយនិងថាមពលសម្រាប់ខេត្តផ្សេងទៀត។យ៉ាងណាក៏ដោយ បើគ្មានសន្តិភាពគ្មានស្ថិរភាពគ្មានគោលនយោបាយត្រឹមត្រូវទេគឺមិនអាចធ្វើទៅរួចទេ ទោះបីខេត្តព្រះសីហនុជាខេត្តមានសក្ដានុពលនាំមុខគេមួយផ្នែកសេដ្ឋកិច្ចក៏ដោយ ៕