**មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនិងបទល្មើសគ្រប់ប្រភេទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៥ ខែមករា**នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ អំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សា និងដាំដើមឈើនៅតាមផ្ទះរាងៗខ្លួនឱ្យបានកាន់តែច្រើន**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវមតិស្វាគមន៍ ព្រមទាំងថ្លែងនូវអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់តំណាងមកពីក្រសួងពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូរដែលចូលរួមកិច្ចប្រជុំនាពេលនេះ។

ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងនៅមូលហេតុនៃការលើកពេលចំពោះការរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនា ដែលគ្រោងរៀបចំនៅថ្ងៃទី២០ ខែសីហាកន្លងទៅ តែដោយរាជរដ្ឋាភិបាលរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីដែលធ្វើឱ្យការរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា ហួសថ្ងៃកំណត់ ។

លោកជំទាវមានប្រសាស៍ លើកឡើងថាកិច្ចប្រជុំនាពេលនេះ ដើម្បីត្រៀមរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនានេះ នៅវេលាសមស្របណាមួយ ព្រមទាំងត្រូវត្រៀមលក្ខណៈឱ្យល្អប្រសើរ ស្របតាមបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ស្វែងរកធាតុចូល ការកំណត់រកទិសដៅជាប្រធានបទមួយ សម្រាប់ជាប្រយោជន៍រួមដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហា ការរងគ្រោះនៃអំពើរជួញដូរមនុស្ស។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាកំណត់យកថ្ងៃទី២០ ខែសីហា ជាថ្ងៃប្រារព្ធទិវាជាតិអន្តរសាសនា ការរៀបចំទិវានេះឡើង ដើម្បីបញ្ជាក់ពីភាពសុខដុមរមនាសាសនាទាំងឡាយនៅកម្ពុជា និងបានបង្ហាញពីឆន្ទៈមោះមុតពីថ្នាក់ដឹកនាំ និងបព្វជិតនៃនិកាយសាសនាទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលជាទម្រង់អមនុស្សធម៌មួយនៃការរំលោភបំពានលើសិទ្ធិ សេរីភាព និងកេងប្រវ័ញ្ជលើរាងកាយ សតិបញ្ញា កម្លាំងពលំរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ។ក្នុងនោះ ជំនឿសាសនា គឺជាផ្នែកមួយនៃការអប់រំខ្ពស់ផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅឱ្យប្រកបដោយគុណធម៌ មនុស្សមានស្មារតីភ្ញាក់រលឹក ស្គាល់ខុស ស្គាល់ត្រូវ និងខិតខំកសាងខ្លួនឲ្យមនុស្សល្អក្នុងសង្គមបានដោយ៕

អត្ថបទដែលជាប់ទាក់ទង