សម្ដេចធិបតី៖ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមក ស្គាល់តែបន្ទប់គេង ការិយាល័យ ឯកសារ ផ្លូវទៅធ្វើការ និងកន្លែងធ្វើការ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមក សម្ដេចស្គាល់តែបន្ទប់គេង ការិយាល័យធ្វើការ ឯកសារ ផ្លូវទៅធ្វើការ និងកន្លែងធ្វើការ ចំណែកកម្មវិធីផ្សេងគេលែងហៅហើយ ។
ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមក ស្គាល់តែបន្ទប់គេង ប៊ុយរ៉ូ ឯកសារ ផ្លូវទៅធ្វើការ និងកន្លែងធ្វើការ។ កម្មវិធីអីគេលែងហៅហើយ។ ល្ងាចម្សិលមិញ ចប់កម្មវិធីនៅក្រសួងមហាផ្ទៃ ក៏ស៊ីញ៉េ លើឯកសារ ប្រជុំដោះស្រាយវិស័យទេសចរណ៍ ហើយល្ងាចជជែករឿងពន្ធ ទៅដល់ផ្ទះស៊ីញ៉េឯកសារ ធ្វើកិច្ចតិចតួច ម៉ោង១២ ដាក់មួយប្រាវទៅ» ៕