**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឲ្យបំពាក់ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋទៅបំពាក់ឧបករណ៍ ETC-OBU សម្រាប់ធ្វើដំណើរលើផ្លូវល្បឿនលឿន តាមគន្លងផ្លូវ ETC ខណៈដែលក្រុមហ៊ុន សម្រេចបន្តពន្យារពេល មិនយកថ្លៃសម្រាប់ការចុះឈ្មោះដើម្បីបំពាក់ឧបករណ៍នេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ៥ពាន់នាក់ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងការអបអរខួប១ឆ្នាំនៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនបានឯកភាពជាមួយរាជរដ្ឋាភិបាល ពេលដែលបើកលើផ្លូវល្បឿនលឿន ក្រុមហ៊ុនគិតលុយ ៨០% ហើយមួយឆ្នាំត្រូវដំឡើងព្រោះគាត់ត្រូវការវិនិយោគ ប៉ុន្តែឥលូវរាជរដ្ឋាភិបាលបានចរចា ក្រុមហ៊ុនក៏មានការយោគយល់ និងបានពន្យាសម្រាប់ការបង់ថ្លៃតាមប្រព័ន្ធ ETC មិនមានការតម្លើងទេសម្រាប់ក្នុងរយៈពេល១ឆ្នាំ ដោយឡែកការជិះលើផ្លូវដោយរង់ចាំបង់ជាសាច់ប្រាក់ផ្ទាល់គឺមានការពន្យាពេលចំនួន ៦ខែទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «សុំបងប្អូនទៅដាក់ពាក្យ សុំបំពាក់ឧបករណ៍ ETC តាមប្រព័ន្ធអេឡិចត្រូនិចនេះ ស្រួលផងវាមិនចាំបាច់រង់ចាំ ខ្ញុំពេលខ្លះជិះក្បូនមក មកក្បូននឹង ពេលឡានមកដល់ទ្វាវាបើកស្រាប់ ព្រោះយើងបញ្ជូលកាតក្នុងនឹង ងាយស្រួលអត់ចាំបាច់ចាំ ហើយបើអ្នកបង់សាច់ប្រាក់ត្រូវតកន្ទុយគ្នាខាតពេល»។

គួរបញ្ជាក់ដែរថា ETC (Electronic Toll Collection) ជាច្រកអាទិភាពនៅពេលដែលរថយន្តបានបំពាក់ឧបករណ៍ OBU(On-Board Unit) រួច លោកអ្នកអាចធ្វើដំណើរតាមគន្លងផ្លូវ ETC (ច្រកអាទិភាព) បានភ្លាមៗ ដោយមិនចាំបាច់តម្រង់ជួររង់ចាំ ជួយសន្សំសំចៃពេលវេលា និងចូលរួមទប់ស្កាត់ការកកស្ទះចរាចរណ៍នៅបញ្ជរបង់ប្រាក់ ក៏ដូចជាផ្តល់ភាពងាយស្រួល ជូនដល់បងប្អូនអ្នកបើកប​រ ៕

អត្ថបទដែលជាប់ទាក់ទង