កម្ពុជា-រុស្សុី ផ្លាស់ប្តូរមតិយោបល់លើវិស័យកិច្ចសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ាននៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង។
អំឡុងពេលនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់លើវិស័យកិច្ចសហប្រតិបត្តិការនានា ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី និងបានបង្ហាញជំហរត្រៀមខ្លួនរួចជាស្រេចនៅក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ីឱ្យកាន់តែប្រសើរ ៕