ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា ជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្តែងការគួរសម។
នៅក្នុងជំនួបនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចែករំលែកបទពិសោធន៍អំពីការដឹកនាំស្ថាប័ន និងផ្តល់អនុសាសន៍ណែនាំដល់គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងបណ្ឌិត្យសភានគរបាលកម្ពុជា ៕