**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយសេនាធិការរងកងទ័ពជើងគោកកូរ៉េ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK នាយសេនាធិការរងកងទ័ពជើងគោកកូរ៉េ ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ និងបានជម្រាបពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាពល្អ ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់ដូចជា ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។

ពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ចំណងការទូតផ្លូវការឡើងវិញនៅឆ្នាំ១៩៩៧ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការបានបន្តរីកចម្រើននិងករឹងមាំលើវិស័យ ដូចជា នយោបាយ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស។ល។

ដោយឡែកលើវិស័យយោធា ប្រទេសទាំងពីរបានខិតខំពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយអនុលោមតាមអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៨ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់កាលពីឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពកូរ៉េ ដែលកន្លងមកតែងបានយកចិត្តទុកដាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ លើផ្នែកសន្តិសុខ បញ្ជាការសេនាធិការ ការថែរក្សាសន្តិភាព ការប្រឆាំងភាវកម្ម និងភាសា រួមទាំងការជួយដោះស្រាយមធ្យោបាយដូចជា រថយន្តសង្គ្រោះ គ្រឿងចក្រជាដើម។ ក្រៅពីនោះ ក៏មានការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កម្រិតផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK តាងនាមកងទ័ពជើងគោកកូរ៉េ បានសម្តែងការអរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូ ដោយឯកឧត្តមបញ្ជាក់ថា នេះជាលើកទីមួយរបស់ឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលកន្លងមកឯកឧត្តមតែងមានការចាប់អារម្មណ៍ ចំពោះវប្បធម៌ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក KOH HYUN-SEOK បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពកម្ពុជា ដែលបានផ្ដល់ព័ត៌មានយ៉ាងល្អដល់គណៈប្រតិភូកងទ័ពកូរ៉េ ហើយតាមរយៈព័ត៌មាននេះ ធ្វើឲ្យឯកឧត្តម និងប្រតិភូបានយល់អំពីសភាពការណ៍ពិតនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រនៅក្នុងដំណាក់កាលនៃសង្គ្រាមនៅកូរ៉េ ហើយថាប្រទេសទាំងពីរធ្លាប់មានប្រវត្តិស្រដៀងគ្នា ឆ្លងកាត់សង្គ្រាមដូចគ្នា និងឥឡូវកំពុងមានការអភិវឌ្ឍដូចគ្នា ដោយឯកឧត្តមជឿជាក់ថា ទៅថ្ងៃអនាគតប្រទេសទាំងពីរប្រាកដជាយកឈ្នះនូវឧបសគ្គនៅចំពោះមុខ និងមានការអភិវឌ្ឍប្រកបដោយភាពសុខដុមរមនាដូចគ្នា ៕

អត្ថបទដែលជាប់ទាក់ទង