**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ឯកឧត្តម វង សូត ផ្តល់អនុសាសន៍ឱយុវជនយើង ត្រូវបន្តខិតខំសិស្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងត្រូវចូលរួមកសាងមិត្តភាព និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ

 ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងនូវមោទនភាពចំពោះក្មួយៗ ដែលជាប្រតិភូតំណាងកម្ពុជា ដែលនឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោយពីបានឆ្លងការប្រលងជម្រុះជាច្រើនតំណាក់កាលក្នុងចំណោមបេក្ខជនប្រមាណជាង៦០០នាក់ ដែលនេះឆ្លុះបញ្ចាំងអំពីសមត្ថភាពពិតប្រាកដរបស់ក្មួយៗ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្មួយៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាតិមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀននិងសម្ភារៈទំនើបៗក្នុងការសិក្សាស្រាវជ្រាវ ជាពិសេស គឺមានថ្នាក់ដឹកនាំដែលតែងគិតគូរពីធនធានមនុស្ស និងអនាគតរបស់យុវជន។

កន្លងមក រហូតដល់បច្ចុប្បន្ន រដ្ឋសភា​របស់យើងក៏មានតំណាងរាស្រ្តវ័យក្មេងផងដែរ ដែលត្រូវបានប្រជាពលរដ្ឋយើងមានជឿជាក់ចំពោះសមត្ថភាពជាអ្នកដឹកនាំវ័យក្មេង ដើម្បីចូលរួម​ចំណែកក្នុងការដឹកនាំនាវាកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលជាអ្នកការទូតតំណាងឱ្យកម្ពុជា ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ត្រូវមានភាពស្អិតរមួត ក្នុងការធ្វើសហប្រតិបត្តិការអន្តរជាតិ កសាងមិត្តភាព និងរៀនសូត្របទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧នេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែវិច្ចិកា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង