ដំបូន្មានបទឈប់បាញ់របស់លោក Biden ដល់លោក Netanyahu ដើម្បីដោះលែងចំណាប់ខ្មាំង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងការអំពាវនាវមួយកាលពីថ្ងៃចន្ទថា ការផ្អាកការប្រយុទ្ធរយៈពេលបីថ្ងៃ អាចជួយធានាបាននូវការដោះលែងចំណាប់ខ្មាំងមួយចំនួន នេះបើយោងតាមការរាយការណ៍របស់ Axios កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលពីរនាក់។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិក Axios បានរាយការណ៍ថា ក្រោមសំណើដែលកំពុងពិភាក្សារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងកាតា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងពី ១០ ទៅ ១៥ នាក់ ហើយប្រើការផ្អាកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៃចំណាប់ខ្មាំងទាំងអស់ និងផ្តល់បញ្ជីឈ្មោះមនុស្សដែលវា កំពុងកាន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ សេតវិមានបានលើឡើងថា លោក Biden និងលោក Netanyahu បានពិភាក្សាគ្នាអំពី លទ្ធភាពនៃការផ្អាកយុទ្ធសាស្ត្រ ដើម្បីផ្តល់ឱកាសឱ្យជនស៊ីវិលចាកចេញពីតំបន់នៃការប្រយុទ្ធដែលកំពុងបន្តដោយសុវត្ថិភាព ដើម្បីធានាថា ជំនួយកំពុងទៅដល់ជនស៊ីវិលដែលត្រូវការជំនួយ និងដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងដែលមានសក្តានុពល។
ប្រភព៖ NDTV
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង