**លោក Jean-Marie Le Pen ស្ថាបនិកនៃគណបក្សរណសិរ្សជាតិ ស្តាំនិយមជ្រុល ទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ**ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម**អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស**សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធក្នុងពាក្យបណ្ដឹងដែលត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី**អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ**ដំណឹងរីករាយឆ្នាំថ្មី៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិថតបានដំរីអាស៊ីមួយហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង**ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ណែនាំឲ្យប្រធានពន្ធនាគារខេត្ដស្វាយរៀង យកចិត្តទុកដាក់កែលម្អររាល់ចំណុចខ្វះខាត ដែលកើតមាននៅក្នុងអង្គភាព**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥**លោក ត្រាំ ប្រកាសថា លោកនឹងមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា និងតំបន់ហ្គ្រីនលែនឡើយ**ឯកឧត្តម អ៊ុច សុខុន ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីការពង្រឹងថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅក្នុងទីស្តីការក្រសួងមហាផ្ទៃ**អភិបាលខេត្តកំពង់ធំ នាំយកអំណោយរាជរដ្ឋាភិបាល ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត និងរងគ្រោះដោយធម្មជាតិ នៅស្រុកប្រាសាទសំបូរ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈាវមីង (LI QIAOMING) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងគណៈប្រតិភូ ដោយបានវាយតម្លៃថា តាមរយៈទស្សនកិច្ចនេះពិតជានាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្ររវាងកងទ័ពប្រទេសទាំងពីរ ពិសេសការពិភាក្សារវាងថ្នាក់ដឹកនាំនៃកងទ័ពជើងគោកប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជម្រាបពីសភាពការណ៍មួយចំនួននៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាពពេញលេញ មានស្ថិរភាពល្អ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចស្នាដៃធំៗគួរឲ្យកត់សម្គាល់មានដូចជា ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនិងកីឡាអាស៊ានប៉ារ៉ាហ្គេម ការរៀបចំបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មីជាដើម។ លើកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់មកហើយ ហើយក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលប្រទេសទាំងពីរបានប្រកាសថាជាឆ្នាំមិត្តភាព ដើម្បីអបអរខួបលើកទី៦៥ឆ្នាំ ថ្ងៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវ៉ាត់និងផ្លូវ។ ដោយឡែកលើវិស័យការពារជាតិ ប្រទេសចិនបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាពិសេស ការបណ្ដុះបណ្ដាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក ការធ្វើទំនើបកម្មជាច្រើនជំនាញ ការកសាងទីលានបាញ់គ្រាប់ពិតចម្រុះដ៏ទំនើបនៅភ្នំជុំផ្សាររីករាយ និងការធ្វើលំហាត់សមយុទ្ធរួមគ្នាជាបន្តបន្ទាប់ បានក្លាយជានិមិត្តរូបនៃទំនាក់ទំនងទ្វេភាគីកងទ័ពកម្ពុជា-ចិន។ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា តាមរយៈសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈក្នុងស្មារតីជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូន ហើយកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតការជ្រៀតជ្រែកផ្ទៃក្នុង ឬចលនាបំបែកទឹកដីណាមួយដែលប៉ះពាល់ដល់អធិបតេយ្យនិងបូរណភាពទឹកដីប្រទេសចិន។ ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈាវមីង បានសម្តែងការអរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ថ្នាក់ដឹកនាំកងទ័ពកម្ពុជា ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានឆ្លៀតពេលពីការងារមមាញឹកមកជួបជាមួយណាប្រតិភូនាពេលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកចិន បានជម្រាបជូនពីជំនួបជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លើការជំរុញនៃការបង្កើតមហាវិទ្យាល័យ សាកលវិទ្យាល័យ ការពង្រឹងផ្នែកបណ្តុះបណ្តាល និងការផ្លាស់ប្តូរបុគ្គលិកជាដើម។ ឯកឧត្តមសង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នឹងយកចិត្តទុកដាក់គាំទ្រដល់គម្រោងនៃសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង