**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ឯកឧត្តម សុខ ពុទ្ធិវុធ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក

ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតលើកទី១៦ របស់សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

មហាសន្និបាតលើកទី១៦ នេះ មានរបៀបវារៈពិភាក្សាទៅលើការងារសំខាន់ៗមួយចំនួន រួមមាន៖
១. បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានពីររូបសម្រាប់សម្របសម្រួលដឹកនាំមហាសន្និបាតលើកទី១៧
២. រាយការណ៍ពីសកម្មភាពការងាររបស់ APT ក្នុងរយៈពេល៣ឆ្នាំកន្លងមក (២០២១-២០២៣)
៣. បោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់ APT សម្រាប់អាណត្តិបីឆ្នាំបន្តទៀត (២០២៤-២០២៦)
៤. ពិនិត្យ និងអនុម័តផែនការយុទ្ធសាស្ត្ររបស់ APT សម្រាប់ឆ្នាំ២០២៤-២០២៦
៥. ពិនិត្យលើមូលដ្ឋានសម្រាប់ថវិកាប្រចាំឆ្នាំរបស់ APT និងការកំណត់ពិដានចំណាយប្រចាំឆ្នាំសម្រាប់ឆ្នាំ 2024-2026
៦. ពិនិត្យលើវិភាគទានថវិការួមចំណែកដោយរដ្ឋជាសមាជិកសម្រាប់រយៈពេលបីឆ្នាំបន្ទាប់ (២០២៤-២០២៦) និងពិភាក្សាលើការងារសំខាន់មួយចំនួនទៀត។

នៅក្នុងមហាសន្និបាតនេះ ឯកឧត្តរដ្ឋលេខាធិការបានចូលរួមធ្វើសេចក្តីថ្លែងការណ៍ដោយគូសបញ្ជាក់ពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់ APT និងប្រទេសជាសមាជិករបស់ខ្លួនក្នុងបរិបទបញ្ហាប្រឈមជាសាកល ដែលក្នុងនោះ APT និងសមាជិករបស់ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជំងឺរាតត្បាត និងបញ្ហាប្រឈមជាសកលតាមរយៈរបៀបវារៈ និងគំនិតផ្តួចផ្តើមឌីជីថលរបស់ខ្លួន។

ឯកឧត្តមបានកោតសរសើរចំពោះការគាំទ្រដ៏មានតម្លៃរបស់ APT សម្រាប់កម្ពុជាដែលរួមមានដូចជាការផ្តល់អ្នកជំនាញ កម្មវិធីពង្រឹងសមត្ថភាព និងគម្រោងផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះពិតជាបានពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់មន្ត្រីពាក់ព័ន្ធ ហើយកម្ពុជានឹងជំរុញបន្ថែមទៀតលើគំនិតផ្តួចផ្តើមទាំងនេះជាមួយនឹងការគាំទ្រជាបន្តបន្ទាប់ពី APT។

ឯកឧត្តមក៏បានសម្តែងនូវការគាំទ្ររបស់កម្ពុជាចំពោះផែនការយុទ្ធសាស្រ្ត APT សម្រាប់ឆ្នាំ 2024-2026 ព្រមទាំងអបអរសាទរដល់ក្រុមការងាររៀបចំផែនការយុទ្ធសាស្រ្ត (CGSP) សម្រាប់ការរៀបចំឡើងនូវឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង