រដ្ឋបាលខេត្តកោះកុង ប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត។
ពិធីនេះប្រារព្ធធ្វើឡើងនៅស្ដូបគោរពវិញ្ញានក្ខន្ធខេត្ត ដែលមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធ និង យុវជនស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត ៕