លោកជំទាវ លឹម រស្មី អញ្ជេីញចូលរួមកិច្ចប្រជុំត្រៀមលក្ខណៈរបស់ភាគីកម្ពុជាមុនជួបជាមួយស្ថានទូតអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជេីញចូលរួមកិច្ចប្រជុំត្រៀមលក្ខណៈរបស់ភាគីកម្ពុជាមុនជួបស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាអនុប្រធាន គ ជ ប ជ។
ក្នុងនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម លោកជំទាវ អគ្គនាយករង តំណាង អគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ ព្រមទាំង ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ និងសហការី តំណាង ស្ថានទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែង៕