**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា

ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច បានដឹកនាំប្រជុំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244 នៅសាលប្រជុំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមលេខាធិការដ្ឋានប្រចាំការ ឯកឧត្តម-លោកជំទាវ អស់លោកលោកស្រីដែលជាអនុប្រធាន និងជាសមាជិកដែលតំណាងក្រសួងស្ថាប័នមួយចំនួនដែលពាក់ព័ន្ធ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. ការរៀបរាប់អំពីសាវតានៃការបង្កើតគណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានប្រចាំការ ទៅតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី។
២. ការរំលឹកឡើងវិញអំពីតួនាទីភារកិច្ចនិងរបៀបរបបការងារនៃក្រុមលេខាធិការដ្ឋានប្រចាំការ
៣. ការពិភាក្សាលក្ខណៈបច្ចេកទេសលើដំណើរការបង្កើត និងការកែសម្រួល ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ Hotline 1244។

បន្ទាប់ពីបានស្ដាប់មតិយោបល់ចូលរួមពី ឯកឧត្តមលោកជំទាវ និងសមាជិកនៃគណៈកម្មការចំពោះកិច្ច ឯកឧត្តម សន្តិបណ្ឌិត គៀត ចាន់ថារិទ្ធ បានដាក់ចេញនូវសំណូមពរចាំបាច់នៃការងារមួយចំនួន៖
១. សូមឱ្យក្រុមបច្ចេកទេសព័ត៌មានបច្ចេកវិទ្យា ធ្វើការកែសម្រួលជាសាមញ្ញកម្ម ទៅលើប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍នេះដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ក្រុមការងារទាំងអស់។
២. សូមឱ្យឯកឧត្តមលោកជំទាវ ដែលជាប្រធានស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ចិត្តតំណាងរបស់ខ្លួនដើម្បីប្រចាំការរង់ចាំទទួលនិងដោះស្រាយពាក្យបណ្ដឹងជូនពលករ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មការចំពោះកិច្ច។
៣. សូមឱ្យស្ថាប័ន អង្គភាព និងគណៈអភិបាលខេត្តជាប់ព្រំដែន ដែលមានសមត្ថកិច្ចពាក់ព័ន្ធ តាមដាន និងគ្រប់គ្រងការងារទទួល និងដោះស្រាយពាក្យបណ្ដឹងនេះឲ្យបានជាប់លាប់ និងរៀបចំរបាយការណ៍ប្រចាំខែជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច គោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជារៀងរាល់ខែ ៕

អត្ថបទដែលជាប់ទាក់ទង