ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងផែនការ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្ដីក្រសួងផែនការ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងផែនការ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ (០៩ ខែវិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) និងអបអរសាទរទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យ និងគណៈប្រតិភូបានអញ្ជើញបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ“ព្រះបរមរតនកោដ្ឋ” ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យ ៕