**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជំរុញឱ្យមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធាណៈ ពង្រឹងអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញសំណេះ សំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងក៏បានលើកឡើងជំរុញដល់ មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ទីកន្លែងផ្សព្វផ្សាយនៃខ្លឹមសារការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងហើយនាំគ្នាចូលរួមគោរពច្បាប់ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ភេទ ដែលនាំមកនូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន។ ជាពិសេសក៏បានណែនាំឱ្យមានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងជំនាញសរុប ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រង្កាបបទល្មើសគ្រប់ប្រភេទកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏បានលើកឡើងឱ្យមានការពង្រឹងការងារជំនាញអនុវត្តនីតិវិធីឱ្យបានរឹងមាំជាពិសេសលើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ។បានណែនាំឱ្យចេះគ្រប់គ្រងកម្លាំងបែកចែកកាតរងារតាមឋានានុក្រមនិងតាមជំនាញ ត្រូវគ្រប់គ្រងពេលវេលានិងភូមិសាស្រ្តឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការចេញប្រតិបត្តិការបង្ការទប់ស្កាត់និងបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសទាន់ពេលវេលា។ត្រូវកំណត់ទីតាំងភូមិសាស្រ្តដែលមានហានីភ័យងាយនឹងកើតឡើងបទល្មើស ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍។ ឯកឧត្តម ឧត្តសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមានការដឹកនាំបញ្ជាច្បាស់លាស់នៅពេលចុះប្រតិបត្តិការបង្រ្កាបបទល្មើស ហើយការរបញ្ជាត្រូវទទួលខុសត្រូវនិងសមស្របតាមច្បាប់និងវិន័យកងកម្លាំងនគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្នងការ ក៏រំលឹកឡើងវិញដល់កម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវលុបបំបាត់រាល់ការលួចពួនស្ទាក់រងចាំចាប់ប្រជាពលរដ្ឋធ្វើដំណើរបើកបរដោយខុសច្បាប់ចរាចរណ៍និងត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈនគរបាល កាត់បន្ថយភាពអសកម្មដែលបង្កឡើងដោយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រឹមត្រូវនាំឱ្យប្រជាពលរដ្ឋរិះគន់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង