ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំក្រុមកីឡាបាល់ទះ ចូលរួមក្រកួតដណ្តើមពានរង្វាន់សម្តេច ស ខេង ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមកីឡាបាល់ទះក្លិបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (រាជធានីភ្នំពេញ)។
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាប្រធានក្លិប
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: និង លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ជាគ្រូបង្វឹក លោកវរសេនីយ៍ទោ វឹក វើន ជាជំនួយការគ្រូបង្វឹក និងមានកីឡាករសរុបចំនួន១៣រូប។ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្លាប់ទទួលបានជ័យជំនះការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះ ឈ្នះ នៅស្រុកម៉ាឡ៉ៃកាលចុងឆ្នាំ២០២២ផងដែរ។
ថ្ងៃនេះគឺជាលើកទី២ សម្រាប់ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបានចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង។ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២រសៀលនេះ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជួបប្រកួតជាមួយ ក្លិបបាលទះវិសាខា ៕