សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នឹងរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ លើកទី១ ក្រោមប្រធានបទ ” ការអនុវត្តវេជ្ជសាស្រ្តអោយបានល្អប្រសើរ “
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការអភិវឌ្ឍវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើផ្នែកធនធានមនុស្ស និងបច្ចេកទេស, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នឹងរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំ លើកទី១ ក្រោមប្រធានបទ ” ការអនុវត្តវេជ្ជសាស្រ្តអោយបានល្អប្រសើរ ” ដោយមានការចូលរួមពីសំណាក់វាគ្មិន ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យសុខាភិបាល ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ និងបច្ចេកទេសល្អៗ ជាជំនួយដល់ការអនុវត្តការងារអោយកាន់តែល្អប្រសើរថែមទៀត ។
កម្មវិធីនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ដោយមានការបែងចែកជា ២វគ្គ គឺ វគ្គវេជ្ជសាស្រ្ត និងវគ្គសលសាស្រ្ត ។
អាស្រ័យដូចបានជូនខាងលើ សូមបងប្អូនដែលមានបំណងចូលរួម អញ្ជើញចុះឈ្មោះតាមរយៈ Link QRCode ដែលមានភ្ជាប់មកជាមួយនៅលើខិតប័ណ្ណ៕