ឯកឧត្តម វ៉ាត់ ចំរើន៖ ប្រទេសជាសមាជិកគុនខ្មែរ ជំរុញឱ្យកម្ពុជា ដាក់កីឡាគុនខ្មែរទទួលស្គាល់ជាកម្រិតអាស៊ី
កីឡា៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានបញ្ជាក់ថា ប្រទេសជាសមាជិកគុនខ្មែរ ជំរុញឲ្យកម្ពុជា ឈានចូលដំណាក់កាលទី២ ពោលគឺដាក់កីឡានេះ ទទួលស្គាល់ជាកម្រិតអាស៊ី ដែលមាន ៤៥ប្រទេស។ នេះបើយោងតាមCambodia 2023 ។
ឯកឧត្តម វ៉ាត់ ចំរើន បន្តថា កម្ពុជាជោគជ័យ ក្នុងការដាក់គុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេម ប៉ុន្ដែមានគោលដៅបន្ទាប់គឺដាក់ក្នុងការប្រកួតកីឡាអាស៊ី ហើយដំណាក់កាលចុងក្រោយ គឺដាក់កីឡានេះ ជាកម្រិតអូឡាំពិក៕