រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App) ជាមួយក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមប្រជុំពីវឌ្ឍនភាពនៃការរៀបចំ USER REQUIREMENT សម្រាប់បញ្ចូលក្នុងកម្មវិធីទូរស័ព្ទដៃកសិកម្មឌីជីថល (Agri Digital App) ជាមួយក្រុមការងារនៃក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឌីជីថលនៃក្រសួងកសិកម្ម សហសការគ្នាជាមួយក្រុមការងារនៃក្រសួងប្រៃសណីយ៍ឱ្យបានជិតស្និទ្ធ និងល្អប្រសើរ ដើម្បីធានាថា កម្មវិធីទូរសព្ទដៃកសិកម្មឌីជីថលដែលកំពុងផលិតនេះ បម្រើដល់សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់ មានសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ក្នុងការបញ្ជូន ក៏ដូចជាការចែករំលែកព័ត៌មានដល់កសិករ អំពីបច្ចេកទេសកសិកម្ម ទីផ្សារ និងការវិវត្តន៍ថ្មីៗនៅក្នុងវិស័យកសិកម្ម។
ក្រៅពីនេះ កិច្ចប្រជុំក៏បានពិនិត្យលើការតភ្ជាប់បណ្តាញ Internet ការវាយតម្លៃលើកម្រិតសុវត្ថិភាពនៃ Website ការដាក់ QR Code លើសញ្ញាបត្រគ្រឹះស្ថានឧត្តមសិក្សាទាំង ៣ និង Agri Digital App ផងដែរ ៕