រដ្ឋមន្ត្រី ជា សុមេធី អនុញ្ញាតឱ្យក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារព័ត៌មាន និងបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមការងារ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារពាក់ព័ន្ធព័ត៌មាន ជាពិសេសក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយនិងគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាព ៕