**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និង ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ដ្រខេត្ត**សម្ដេចធិបតី៖ ពលរដ្ឋចំនួន ១០០០០ នាក់ បានដាក់ពាក្យស្នើសុំក្នុងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព**សម្ដេចធិបតី ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន**សម្ដេចធិបតី ព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប ខណៈសម្ដេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន**សម្ដេចធិបតី៖ កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច**សម្ដេចធិបតី ណែនាំឱ្យអាជ្ញាធរខេត្តពោធិ៍សាត់យកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យខេត្តក្លាយជាខេត្តមានសន្ដិសុខ និងកេរ្តិ៍ឈ្មោះល្អ**សម្តេចធិបតី៖ កម្ពុជា គ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះឡើយ**សម្ដេចធិបតី៖ ទោះក្រោមរូបភាពអ្វីក៏ដោយ បើសិនជាចូលមកកាប់ទន្រ្ទានធនធានធម្មជាតិ ដីធ្លីរបស់រដ្ឋ គឺត្រូវតែអនុវត្តវិធានការច្បាប់ទាំងអស់**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ប្រមុខរាជរដ្ឋាភិបាល ណែនាំក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការពារ អគ្គមេបញ្ជាការដ្ឋាន និងគ្រប់បញ្ជាការដ្ឋានកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា (Cyber)។

ក្នុងពេលអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីបានបញ្ជាក់ថា “សូមឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងកម្លាំងនានា យកចិត្តទុកដាក់លើការគំរាមកំហែងបច្ចុប្បន្ន និងទៅអនាគតមួយទៀត គឺការគំរាមកំហែងពីសន្តិសុខបច្ចេកវិទ្យា សាយប័រ កិច្ចការងារខាងលើនេះគឺជាការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ខណៈកងយោធពលខេមរភូមិន្ទគឺមានទំនើបកម្មហើយលើផ្នែកបច្ចេកវិទ្យា”។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បាន ណែនាំដល់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពទាំងអស់ពិនិត្យ និងពង្រឹងស្ថាប័នរបស់ខ្លួន នីតិវិធី យន្តការសម្រាប់គ្រប់គ្រងគ្រប់គ្រងនូវសុវត្ថិភាពប្រព័ន្ធទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងណាមួយទេ ពិសេសកងទ័ពចាំបាច់ត្រូវមានការសម្ងាត់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង