**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋមន្ត្រីយុត្តិធម៌ ផ្តល់អនុសាសន៍ ៦ចំណុច ដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ដើម្បីយកទៅអនុវត្តក្នុងការបំពេញការងារកាន់តែមានប្រិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ជំនាន់ទី១០ សរុបចំនួន ៥៥ រូប មុននឹងទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តនានា។ ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សាទាំង៥៥ រូប នេះ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងឱ្យទៅបម្រើការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង ២៤ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៤៦ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ និងបានធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូបដែលនឹងចូលបំពេញការងារក្នុងវិជ្ជាជីវៈជាចៅក្រម ឬព្រះរាជអាជ្ញា ដែលវិជ្ជាជីវៈនេះគឺជាវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តម និងប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ ប៉ុន្តែ ផ្សាភ្ជាប់ជាមួយនឹងការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនផ្ទាល់។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សានូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខដោយក្រសួងយុត្តិធម៌ ផ្អែកតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផ្អែកតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជា គោលការណ៍ការងារមួយចំនួន ដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ទាំង ៥៥ រូប ត្រូវប្រកាន់យកនៅពេលទៅបំពេញការងារនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរៀងៗខ្លួន ដូចខាងក្រោម៖

ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ និងប្រជាជន។ ដោយឡែក អ្នកដែលកំពុងមានឱកាស ឬតួនាទីក្នុងដៃហើយ ត្រូវតែខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យតាមទាន់នូវការវិវត្តដ៏ឆាប់រហ័សរបស់សង្គមជាតិ។

ទី២-ត្រូវមានឥស្សរភាពក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវគោរព, ឱ្យតម្លៃ និងផ្តល់កិច្ចសហការល្អដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។ ទន្ទឹមនេះ, ត្រូវប្រើប្រាស់នូវចំណេះដឹង, សមត្ថភាព និងទេពកោសល្យរបស់ខ្លួនក្នុងការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារ។

ទី៣-ក្នុងការអនុវត្តច្បាប់ និងក្នុងការអនុវត្តការងាររបស់ខ្លួន, ត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺ “នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!”។

ទី៤-ត្រូវខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យក្លាយជាមន្ត្រីយុត្តិធម៌គំរូ និងគួរឱ្យគោរព ដោយត្រូវរក្សាឱ្យបាននូវភាពមិនលម្អៀង ដោយវៀរចាកនូវអគតិធម៌ទាំង ៤ បទ គឺ “ឆន្ទាគតិ, ទោសាគតិ, ភយាគតិ និងមោហាគតិ” ហើយត្រូវប្រកាន់យកនូវសុគតិធម៌ទាំង ៥ គឺ “វិរិយសម្បយុត្ត, សុចរិតយុត្តិធម៌, បញ្ញត្តិគារវោ, សមទណ្ឌោ និងបញ្ញាវុធវិនិច្ឆ័យ” នៅពេលបំពេញការងារ។

ទី៥-ក្នុងការបំពេញកិច្ចនីតិវិធី, ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចនីតិវិធីឱ្យបានល្អ ជាពិសេស ត្រូវតាក់តែងសាលក្រម ឬដីកា ឱ្យងាយយល់, ត្រឹមត្រូវតាមក្បួនខ្នាត និងត្រូវមានសំអាងហេតុ និងសំអាងច្បាប់ ច្បាស់លាស់ គ្រប់គ្រាន់ និងយុត្តិធម៌ ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រោះថាសាលក្រមទាំងអស់ដែលចេញរួចនឹងអាចត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈ ហើយនឹងត្រូវយកទៅធ្វើជាគំរូសម្រាប់អ្នកជំនាន់ក្រោយគួររៀនសូត្រតាម ឬគួរជៀសវាង។ទី៦-ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ និងក្នុងនាមជាមន្ត្រីយុត្តិធម៌, ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង