**ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងពេលបំពេញប្រតិបត្តិការដោះមីន**សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ**សម្ដេចប្រធានរដ្ឋសភាកម្ពុជា៖ ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ**នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់**អ.ដ.ក. និងគណៈមេធាវីនៃកម្ពុជា សហការរៀបចំនូវសិក្ខាសាលាស្តីពី “បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃកម្ពុជា”**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត**ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើ «សេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣០»**កោះរមណីយដ្ឋាន Phuket របស់ថៃ ពោរពេញទៅដោយសំរាម ខណៈក្នុងផ្ទៃសមុទ្រមានដបប្លាស្ទិក និងកំប៉ុងស្រាបៀរជាច្រើន**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកែប**នាយកប្រតិបត្តិ TikTok គ្រោងនឹងចូលរួមពីធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ**នាយករដ្ឋមន្រ្តីដាណឺម៉ាក ជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ**តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ? **សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់**អ៊ីរ៉ង់សាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ថាជាជ័យជំនះរបស់ប៉ាឡេស្ទីន**លោក Biden អាចនឹងលើកលែងទោសអ្នកលេចធ្លាយកំណត់ត្រាពន្ធរបស់លោក Trump**រដ្ឋមន្ត្រី ឈាង រ៉ា៖ អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន**ឯកឧត្តមបណ្ឌិត កៅ ថាច ប្តេជ្ញានឹងបំពេញមុខងាររួមដើម្បីគាំទ្រវិស័យកសិកម្មលើកកម្ពស់ជីវភាពប្រជាកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី

ពលរដ្ឋ និងភ្ញៀវទេសចរជាង ២៥ម៉ឺននាក់ បានមកទស្សនាកម្សាន្តក្នុងខេត្តកំពត នាថ្ងៃទី១ នៃពិធីប្រណាំងទូកង

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា សម្រាប់ការប្រណាំងទូកងថ្ងៃទី១ ខេត្តកំពត មានពលរដ្ឋ និងភ្ញៀវទេសចរ មកចូលរួមទស្សនាការប្រណាំងទូក និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាសរុបប្រមាណជាង ២៥ម៉ឺននាក់ ខណៈដែលយុវជន និងកីឡាករបង្ហាញការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បន្តថា ដំណើរការប្រណាំងទូកងនៅខេត្តកំពត រៀបចំបានល្អប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធនានា ការតុបតែងលម្អ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថានទាំងនៅលើទឹក និងលើដីគោក ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តច្រើន ប៉ុន្តែគ្មានការកកស្ទះចរាចរណ៍ទេ ហើយក្រុមកីឡាករមានភាពស្វាហាប់ និងមានទឹកចិត្តក្នុងការអុំបង្ហាញសមត្ថភាពអស់ពីកម្លាំងកាយចិត្ត។

លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ២៥ម៉ឹននាក់បានទស្សនា និងដើរកម្សាន្តក្នុងខេត្តកំពត ក្នុងនោះភ្ញៀវបរទេសចំនួន ៦១៥នាក់ ចំពោះសេវាស្នាក់នៅលោកបានបញ្ជាក់ថាមិនទាន់ពេញអស់នោះទេ។ លោកក៏បានបញ្ជាក់ដែរថា ដំណើរការកម្មវិធីបានប្រព្រឹត្តិទៅដោយរលូន និងមិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់ឡើយ។

ចំពោះពិធីខាងលើក្រុមយុវជនខេត្តកំពត បានបង្ហាញទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងក្នុងមកចូលរួមគាំទ្រការប្រណាំងទូកង នៅលើដងព្រែកកំពង់បាយខេត្តកំពត និងថាសម្រាប់ថ្ងៃទី១នៃការប្រណាំងទូកងខេត្តកំពត រៀបចំបានល្អ អធឹកអធម ហើយមានពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាច្រើនជាងឆ្នាំមុន។

ចំណែកក្រុមកីឡាករបានបង្ហាញចំណាប់អារម្មណ៍ដែរថា ទោះបីទូកខ្លួនមិនបានជាប់បន្តទៅប្រកួតនៅវគ្គផ្តាច់ព្រាតក៏ដោយ ក៏ពួកគាត់មានចិត្តរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយសារឃើញការលើកទឹកចិត្ត និងគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ។

លោករំពឹងថា សម្រាប់ថ្ងៃទី២ ដែលជាថ្ងៃប្រណាំងផ្តាច់ព្រាត់នេះ នឹងខេត្តកំពតមានប្រជាពលរដ្ឋ និងទេសចរចូលរួមទស្សនាកាន់តែច្រើន ខណៈដែលការប្រណាំងផ្តាច់ព្រាត នឹងចាប់ផ្តើមពីម៉ោង១រសៀលទៅថ្ងៃទី១១នេះ៕

អត្ថបទដែលជាប់ទាក់ទង