ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា រៀបចំកម្លាំងនគរបាលខេត្ត ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលេីកទី៧០
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកម្លាំងនគរបាលខេត្ត ក្រុង សហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិ ខួបលេីកទី៧០ (០៩-វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ឆ្នាំ២០២៣) ដែលប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវប្រធាន អនុប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានពន្ធនាគារខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ស្រុក-ក្រុង និងមន្ត្រីរាជការ អ្នកមុខ អ្នកការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាការពារ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕