វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នឹងវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ ជនងាយរងហានិភ័យ និងកម្មករនិយោជិត
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ ជនងាយរងហានិភ័យ និងកម្មករនិយោជិត លើកម្រិតសញ្ញបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដោយត្រូវសិក្សារយៈពេល ៤ខែ ។
សម្រាប់មុខជំនាញមានដូចជា៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡេងសរសៃដែក, ការងារកំបោរ, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការផលិតនំ, ការកែច្នៃបន្លែ និងផ្លែឈើ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើង និងថៃទាំកាម៉េរាសុវត្ថិភាព, សេវាកម្មកាត់ដេរសម្លៀកបំពាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការថែទាំ និងជួសជុលកុំព្យូទ័រ, សេវាកម្មសំអាងកាយ, ប្រព័ន្ធបញ្ជាម៉ូទ័រ, មូលដ្ឋានគញរឹះគណនេយ្យ, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការចិញ្ចឹមត្រីប្រា, និងការដាំស្វាយកែវរបៀត ។
សិក្ខាកាមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការសិក្សាដោយឥតបង់ថ្លៃ, ផ្ដល់កន្លែងស្នាក់នៅ, ផ្ដល់ជូននូវការប្រើប្រាស់ទឹក ភ្លើង ដោយមិនគិតថ្លៃ, ឧបត្ថម្ភប្រាក់ ២៨ម៉ឺនរៀល ក្នុង១ខែ (រយៈពេល ៤ខែ), ពេលកំពុងសិក្សាសិក្ខាកាមបានបទពិសោធន៍ពីការចុះកម្មសិក្សា, ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិទ្យាស្ថានជួយរការងារជូន ក្រោយពេលបញ្ចប់ការសិក្សា ដោយទទួលបានប្រាក់ខែសមរក្យ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ នឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធី បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ ១.៥លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាព និងកាត់បន្ថយការលំបាក ៕