ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត រៀបចំពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តជោតិញ្ញារាម(វត្តគីឡូ៨) ស្ថិតនៅ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោកជំទាវ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តជោតិញ្ញារាម(វត្តគីឡូ៨) ស្ថិតនៅ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តជោតិញ្ញារាម (ហៅវត្តគីឡូ៨) ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អង្គកឋិទានបានប្រារព្ធពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តនិងការសម្តែងព្រះធម៌ទេសនានៅគេហដ្ឋាន ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការជាច្រើនរូបទៀត។
លុះព្រឹកឡើងថ្ងៃទី១២ខែ ឆ្នាំដ៏ដែល ពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តជោតិញ្ញារាម តាមប្រពៃណីព្រះពុទ្ធសាសនា ៕