**នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ នៅខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់ គណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន ថា ក្មេងទំនើងនៅក្រុងប៉ោយប៉ែត មានប្រើប្រាស់អាវុធ**រុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅសហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែន**ក្រុងប៉េកាំង ច្រានចោលការចោទប្រកាន់ការវាយប្រហារតាមអ៊ីនធឺណិតថាមានហេតុផលនយោបាយ**តុលាការបដិសេធការប៉ុនប៉ងរបស់ប្រធានមន្ទីរប៉ង់តាហ្គោនក្នុងការលុបចោលកិច្ចព្រមព្រៀង ៩/១១**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ទៅក្រុមហ៊ុន ទីតាំង ឬបុគ្គល ដែលរកស៊ីពាក់ព័ន្ធល្បែងស៊ីសង ត្រូវបញ្ឈប់ការផ្សព្វផ្សាយពីល្បែងស៊ីសងតាមអនឡាញ**ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិន បានរំលោភលើសន្តិសុខកុំព្យូទ័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក**អធិការបតីលោក Olaf Scholz ប្រាប់ពលរដ្ឋអាល្លឺម៉ង់ ឱ្យទៅបោះឆ្នោតនៅខែកុម្ភៈ**១ឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ៥២០ពាក្យប្តឹង**សហរដ្ឋអាមេរិក ប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន**ចិនបង្ហាញគំរូរថភ្លើងល្បឿនលឿនដូចគ្រាប់កាំភ្លើងជំនាន់ក្រោយរបស់ខ្លួន**ធនាគារថៃអះអាងថា រកមិនឃើញភស្តុតាងណាមួយ ថាធនាគារត្រូវបានប្រើប្រាស់ដើម្បីជួយរបបយោធាមីយ៉ាន់ម៉ាទិញអាវុធឡើយ**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវឱ្យមានសុខដុមរមនាជាតិ និងឯកភាពជាតិ និងការជឿទុកចិត្តលើរដ្ឋាភិបាល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥**ក្រសួងសេដ្ឋកិច្ច លើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ**ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តកំពង់ចាមទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកំសាន្ត ជាង ១០ម៉ឺននាក់

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈប្រតិភូ អន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាប្រចាំផ្លូវ DBST ចំនួន ៧ខ្សែ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ អន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ (ដំណាក់កាលទី១) ការងារថែទាំជាប្រចាំផ្លូវ DBST ចំនួន ៧ខ្សែ ប្រវែងសរុប ៥២.៧៣០ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ និងប្រភេទផ្លូវដីល្បាយក្រួសចំនួន ១៥ខ្សែ ប្រវែងសរុប ១១៨.៨០០ម៉ែត្រ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច។

ខ្សែផ្លូវខាងលើ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពខ្សែផ្លូវតាមលក្ខណៈបច្ចេកទេសរួចមក គណៈប្រតិភូអន្តរក្រសួង បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចំណុចដូចខាងក្រោម៖

១.ចំពោះផ្លូវប្រភេទ DBST ទាំង ៧ខ្សែ៖
មន្ទីរត្រូវជួសជុលឡើងវិញ នូវកន្លែងដែលស្រុត និងប៉ោងកៅស៊ូ ដោយឡានដឹក លើលទំងន់ សម្អាតប្រឡាយ និងសម្អាតមាត់លូ។

២.ចំពោះផ្លូវដីល្បាយក្រួសទាំង ១៥ខ្សែ៖ មន្ទីរត្រូវលុបសំបុកមាន់ ដែលទើបខូចដោយភ្លៀងធ្លាក់ជាប់ជាប្រចាំ រយៈពេលកន្លងមកនេះ និងធ្វើការជួសជុលឡើងវិញជាបន្ទាន់ត្រង់កន្លែងលិចទឹក ក្រោយពេលទឹកស្រក ៕

អត្ថបទដែលជាប់ទាក់ទង