ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំវស្សា នៅវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨
ភ្នំពេញ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនៃគណ:អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
គួរបញ្ជាក់ថា៖បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទានតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនទានណាមួយហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនទានចំណុះជើងវត្តដែរ ៕