ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការដំឡើងប្រទីបរបស់ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមថ្នាក់ដឹកនាំ នាយក នាយករងខុទ្ទកាល័យ និងក្រុមការងារដំឡើងប្រទីប បានអញ្ជើញចុះពិនិត្យលើវឌ្ឍនភាពនៃការដំឡើងប្រទីប នាមាត់ទន្លេចតុមុខ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧុនិយម ក៏ដូចបណ្តាក្រសួងស្ថាប័នផ្សេងទៀត បានរៀបចំដំឡើងប្រទីបតំណាងក្រសួងរបស់ខ្លួន ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៉ុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ឱ្យកាន់តែអធិកអធម ៕