**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារយុវជនក្រសួង និងដោយមានការសហការចូលរួមពីសំណាក់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ។

នៅស្រុកគិរីវង់ ខេត្តតាកែវ ការប្រមូផលស្រូវរបស់ប្រជាជនធ្វើឡើងដោយលំបាកដោយសារទឹកភ្លៀងឡើងខ្លាំងជាហេតុធ្វើឱ្យម៉ាស៊ីនមិនអាចចូលច្រូតបាន។ ដូច្នេះហើយទើបក្រសួងសម្រេចចុះអន្តរាគមន៍បន្ទាន់ ដោយមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចស្រូវ បន្ទាប់មកទៀតទើបអាចយកទៅបោកម៉ាស៊ីនបាន។

បើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា ដោយនៅតំបន់នេះ មានដីស្រែសរុបប្រមាណជាង ២ពាន់ហិចតា ដែលកំពុងត្រូវប្រមូលផល ហើយកម្លាំងនឹងនៅបន្តជួយប្រជាពលរដ្ឋក្នុងការច្រូតកាត់នេះរហូតដល់អស់ ដែលនឹងប្រើពេលយ៉ាងយូរ ១០ថ្ងៃទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់វិស័យកសិកម្ម តាមរយៈការរក្សាស្ថិរភាពតម្លៃតាមរយៈសម្បទានក្នុងខ្សែច្រវាក់តម្លៃ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាជួយដល់កសិករឱ្យអស់លទ្ធភាព ដើម្បីចៀសផុតពីបញ្ហាប្រឈម ទាំងហានិភ័យអាកាសធាតុ ទីផ្សារ វិបត្តិដើមទុន និងកង្វះបច្ចេកទេស ដើម្បីឱ្យសហគមន៍ និងកសិករទាំងអស់ទទួលបានផលប្រយោជន៍ពីគោលនយោបាយ និងមានជីវភាពកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង