ឧត្តមសេនីយ៍ទោ សេង សុគន្ធ អញ្ជើញចូលរួមពិធីបុណ្យសពសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន
ភ្នំពេញ៖ នាថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យសព សមាជិកអតីតយុទ្ធជន លោក មោះ អ៊ួន ហៀង ជានិវត្តជន អត្តលេខ RB១៧០០០៥៣៥ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារជំងឺ ដែលស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបាននាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពផងដែរ ៕