ឯកឧត្តម ឈន សាណាត អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីពន្ធនាគារកំពុងសិក្សានៅប្រទេសវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីពន្ធនាគារ ចំនួន១០រូប ដែលកំពុងសិក្សាជំនាញគ្រប់គ្រងពន្ធនាគារ វគ្គទី៤ រយៈពេល៥ឆ្នាំ នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនេះដែរ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍លើកឡើងពីកិច្ចការអាទិភាពស្នូលរបស់អគ្គនាយកដ្ឋានពន្ធនាគារ ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់គុណភាពធនធានមនុស្ស និង បច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមអគ្គនាយក ក៏បានសួរសុខទុក្ខ និងផ្តល់អនុសាសន៍ ដល់សិក្ខាកាមមន្ត្រីពន្ធនាគារ នូវចំនុចមួយចំនួនដូចខាងក្រោម៖
-ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ
-គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា គោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់ របស់ប្រទេសជាតិគេ
-ត្រូវមានសាមគ្គីភាពជួយយកអាសារគ្នាជាបងប្អូនទៅវិញទៅមក។
ឯកឧត្តមអគ្គនាយក បានប្រគល់ជូនថវិកាជាអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនសិក្ខាកាមទាំង១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០០ដុល្លាសហរដ្ឋអាមេរិក ៕