**មនុស្ស៣៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer នៅក្បែរទីក្រុង Aktau**សម្ដេចធិបតី ណែនាំដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាជធានី-ខេត្ត កុំបន្ធូរដៃចំពោះករណីក្មេងទំនើង ត្រូវអនុវត្តនីតិវិធីឱ្យខ្លាំង ទើបអាចកែប្រែដល់ក្មេងទំនើងទាំងនោះបាន**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អនុញ្ញាតឲ្យប្រតិភូ Osaka Christian College (OCC) នៃប្រទេសជប៉ុន ចូលជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យប្រតិភូ Osaka Christian College (OCC) នៃប្រទេសជប៉ុន ដឹកនាំដោយ លោក Masakuni Negishi ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា។

លោក Masakuni Negishi ជាប្រធានសាកលវិទ្យាល័យ OCC បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។

តបនឹងការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការគាំទ្ររបស់ OCC ក្នុងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំកម្រិតមត្តេយ្យសិក្សា ដោយនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យសិស្សត្រៀមខ្លួនជាស្រេច បន្តទៅកម្រិតបឋមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថាការអប់រំត្រូវផ្តល់ឱ្យមនុស្សតាំងពីវ័យក្មេង ហើយមានបរិស្ថាន៣ ដែលមានឥទ្ធិពលដល់ការអប់រំរបស់កុមារ គ្រួសារ សាលា និងសង្គម។

បច្ចុប្បន្នក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យភ្នំពេញ សាកលវិទ្យាល័យ Osaka Christian College បាននិងកំពុងលើកកម្ពស់ប្រព័ន្ធអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នាជាមួយកម្ពុជា ដើម្បីអនុវត្តកម្មវិធីសិក្សាភាសាជប៉ុននៅតាមមូលដ្ឋាន។ កម្មវិធីនេះបានចាប់ផ្តើមបណ្តុះបណ្តាលសិស្សវិទ្យាល័យដែលចង់ទៅសិក្សានៅ OCC ឬ សាលាជប៉ុននាពេលអនាគត និងសិស្សដែលចង់ស្វែងរកការងារធ្វើនៅប្រទេសជប៉ុន។ គម្រោងនេះនឹងចាប់ផ្តើមជាមួយសាលារៀន ២ នៅកម្ពុជា គឺ នៅខេត្តព្រៃវែង និងខេត្តកំពត ហើយគ្រោងនឹងបន្តទៅតាមវិទ្យាល័យផ្សេងៗបន្ថែមទៀតនាពេលអនាគត។

ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចគោលដៅរួមជាច្រើនបន្ថែមទៀតលើវិស័យអប់រំនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង