សម្តេចធិបតី នឹងមិនបញ្ចុះតម្លៃលើវិស័យដឹកជញ្ជូន និងការប្រាក់របស់ធនាគារនោះទេ
ភ្នំពេញ៖ តបតាមសំណើរបស់វិស័យឯកជនឲ្យរាជរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យមានការបញ្ចុះតម្លៃលើវិស័យដឹកជញ្ជូន និងបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺមិនអាចធ្វើតាមសំណើរបានទេ។
ក្នុងវេទិកាជួបជាមួយវិស័យឯកជន នាព្រឹកថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានគូសបញ្ជាក់ត្រឡប់ទៅវិញថា គឺមិនអាចបញ្ចុះតម្លៃលើវិស័យការដឹកជញ្ជូនបានទេ ព្រោះបានបញ្ចុះតាំងពី២ឆ្នាំមុនមកម្ល៉េះ ហើយចំណែកសំណើការបញ្ចុះតម្លៃការប្រាក់របស់ធនាគារនោះទេក៏មិនអាចធ្វើបានដែរ ព្រោះខុសគោលការណ៍ទៅនឹងសមាគមហិរញ្ញវត្ថុ ដូច្នេះគឺមានតែវិស័យឯកជនដូចគ្នា មានតែជួបចរចាដោយផ្ទាល់ជាមួយគ្នាទៅ ៕