ឯកឧត្តមវ៉ាត់ ចំរើន៖ ការប្រកួតគុនខ្មែរ នៅសៀមរាប គឺជាកន្លែងមួយ ដែលប្រទេសផ្សេងៗទៀត សំណូមពរឲ្យលេងនៅសៀមរាប
កីឡា៖ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការNOCC បានលើកឡើងថា ការប្រកួតគុនខ្មែរ នៅសៀមរាប គឺជាកន្លែងមួយ ដែលប្រទេសផ្សេងៗទៀត សំណូមពរឲ្យលេងនៅសៀមរាប។ នេះបើយោងតាមCambodia 2023។
ឯគឧត្ដមបញ្ជាក់ថា គេថាបើលេងនៅសៀមរាប គេសប្បាយចិត្ត នឹងមកចូលរួមប្រកួត ហើយគេបានទស្សនាប្រាសាទអង្គរ និងប្រាសាទនានាផងដែរ។ ម្យ៉ាងវិញទៀត កន្លែងនេះ គឺជាទីតាំងប្រវត្តិសាស្ដ្រ នៃគុនខ្មែររបស់យើង នៅទីនេះដែរ៕