ព្រះមហាក្សត្រកម្ពុជា ស្តេចយាងទៅដល់ប្រទេសបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងនិវត្តទៅដល់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំងហើយ នាព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ និងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ នៅសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ៕