នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនអាចបញ្ចុះតម្លៃពន្ធ សម្រាប់ការនាំចូលឡានដឹកទំនិញនោះទេ
ភ្នំពេញ៖ ថ្លែងក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ នាថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចបញ្ចុះតម្លៃពន្ធ សម្រាប់ការនាំចូលឡានដឹកទំនិញនោះទេ ។
សម្តេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ ខណៈក្រុមហ៊ុនចិនមួយទៀត គ្រោងវិនិយោគលើការផលិតសំបកកង់រថយន្តនេះទៀត ជាមួយទុនប្រមាណ ៥០០លានដុល្លារ។
សម្ដេចបញ្ជាក់ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តទាំងនេះ បានជួយដល់ការដាំដំណាំកៅស៊ូនៅកម្ពុជា។សម្តេចធិបតីបានប្រកាសថា រដ្ឋមិនចង់ដើរតួជាប៉ូលិសជាមួយវិស័យឯកជននោះទេ តែរដ្ឋចង់ធ្វើជាអ្នកគាំទ្រ។
សម្តេចធិបតីក៏បានប្រកាសឲ្យក្រសួងសាធារណការ សិក្សាត្រួតពិនិត្យ ដើម្បីកែសម្រួលច្បាប់កំណត់ទម្ងន់ដឹកពី៤០ ទៅ៤៥តោន ៕