ប្រមុខរាជរដ្ឋាភិបាល ប្រកាសពីយន្តការពិសេសដល់ជនបរទេស មានសិទ្ធជួលអចលនទ្រព្យរយៈពេលយូរ ពី១៥-៥០ឆ្នាំ និងមានសិទ្ធិបន្ត ៥០ឆ្នាំទៀត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបានប្រកាសយន្តការពិសេសដល់ជនបរទេស មានសិទ្ធជួលអចលនទ្រព្យមានរយៈពេលយូរពី១៥ ដល់ ៥០ឆ្នាំ និងមានសិទ្ធិបន្ត៥០ឆ្នាំទៀត ។
ជុំវិញបញ្ហានេះដែរសម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ខិតខំជំរុញវិធានការ ដែលបានដាក់ចេញខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវ ។
ជាមួយគ្នានោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីយន្តការអនុគ្រោះ ដល់អ្នកវិនិយោគជនបរទេស អាចទទួលបានទិដ្ឋាការរយៈពេលយូរ ៕