**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

សម្ដេចមហាបវរធិបតី ប្រកាសសម្រេចដាក់ចេញកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាប ឆ្នាំ២០២៤

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ព្រមទាំងវិធានការមួយចំនួន ដើម្បីចូលរួមស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។

ក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន លើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា វិស័យទេសចរណ៍គឺជាវិស័យដ៏សំខាន់មួយដែលបានផ្ដល់នូវការងារជាច្រើន ដល់ប្រជាពលរដ្ឋ ហើយបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩កន្លងមក រហូតដល់ពេលនេះឃើញថាតួលេខភ្ញៀវទេសចរដែលបានមកប្រទេសកម្ពុជា មានការកើនឡើង ទាំងតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ។ ជាការពិតវិស័យទេសចរណ៍នេះមានកំណើន តែមិនទាន់ដល់កម្រិតមុនពេលវិបត្តិកូវីដ១៩នៅឡើយទេ ហើយការកើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នានៅតាមគោលដៅទេសចរណ៍សំខាន់ៗ ពិសេសនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។

សម្ដេចធិបតីបានបន្តថា នៅក្នុងជំនួបជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍កន្លងមក ផ្នែកឯកជនបានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ទាំងនៅក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍និងវិស័យឯកជន ការជួបក្រៅផ្លូវការរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនួបជាមួយសម្ដេចធិបតីផ្ទាល់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ គឺភាគីទាំងអស់ទទួលស្គាល់ថា​ «ខេត្តសៀមរាបបានរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមគោលដៅទេសចរណ៍ផ្សេងទៀតនាពេលបច្ចុប្បន្ន»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការពិសេសនានា ដើម្បីលើកស្ទួយទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានភាពល្អប្រសើរឡើងវិញ។ សម្ដេចធិបតីជឿជាក់ថា នៅពេលស្ថានភាពទេសចរណ៍ខេត្តសៀមរាប មានភាពល្អប្រសើរឡើងវិញ ក៏នឹងជះឥទ្ធិពលដល់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។

នៅក្នុងន័យនេះ សម្ដេចធិបតីបានប្រកាសជូនជនរួមជាតិថា «រាជរដ្ឋាភិបាលបានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាបឆ្នាំ២០២៤ ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញ»។

សម្ដេចធិបតីបានណែនាំឱ្យក្រសួងទេសចរណ៍ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត។ ការដាក់ដំណើរការក្រុមប្រឹក្សាទេសចរណ៍នេះ នឹងអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ ជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងទៀត។ ចំពោះចំណុចនេះក្រុមប្រឹក្សាទេសចរណ៍ មិនមែនត្រឹមតែជាយន្តការក្នុងការជួបជជែកគ្នាតែប៉ុណ្ណោះទេ តែសូមជាយន្តការប្រតិបត្តិ ជាយន្តការមានជើងដើរសម្រាប់ដើរគោះទ្វារគេទាំងក្នុងនិងក្រៅប្រទេស។

យើងត្រូវការយន្តការដែលដើរផុតពីក្រដាសដើម្បីអនុវត្ត តាមដាន ត្រួតពិនិត្យ ដូច្នេះត្រូវរៀបចំជាក្រុមការងារ រៀបចំជាកញ្ចប់ទស្សនកិច្ច សហការជាមួយស្ថាប័ននៅក្រៅប្រទេសដើម្បីនាំទេសចរមកទស្សនាប្រទេសកម្ពុជា។ ការងារនេះទាមទារការចូលរួមពីវិស័យឯកជនឱ្យបានច្រើន ទោះបីធនធានថវិកាជាតិមានកំណត ធនធានថវិការបស់វិស័យឯកជនក៏មានកំណត់ តែអាចរួមគ្នាធ្វើកិច្ចការងារនេះ ថវិកាតិចតែត្រូវចាយឱ្យចំគោល ដើម្បីឱ្យទទួលបានផលឱ្យបានចំណេញច្រើន។ ត្រូវមានបុរេសកម្ម ត្រូវដើរមុនសភាពការណ៍ ត្រូវព្យាករណ៍ទុកជាមុន កុំចាំបញ្ហាមកដល់។ ឱ្យទេសចរមកលេងប្រទេសយើង តែយើងក៏ត្រូវមានអ្វីឱ្យគេមកកម្សាន្តបានពេញចិត្ត គឺត្រូវផ្ទះយើងឱ្យរៀបរយសិន ចាំហៅគេមកលេង បើផ្ទះយើងមិនទាន់រៀបរយ ហៅគេឱ្យមក គេមិនពេញចិត្ត គេទៅវិញប្រាប់គ្នាគេមិនឱ្យមកផ្ទះយើងទៀតទេ អ៉ីចឹងត្រូវមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរមកហើយ ទៅវិញប្រាប់គ្នីគ្នាគេឱ្យមកលេងប្រទេសយើងលើកក្រោយៗទៀត។ ការងាររៀបចំ យន្តការអនុវត្តនេះ ត្រូវផ្អែកលើភាពជាក់ស្ដែងនិយម កុំតាមតែទ្រឹស្ដីនិយម មិនចាំបាច់ទាល់តែរៀបចំផែនការធំទូទាំងប្រទេសនោះទេ ធ្វើឱ្យតែសៀមរាបដើរមួយសិននៅឆ្នាំ២០២៤។

សម្ដេចធិបតីបានបន្តណែនាំឱ្យក្រុមប្រឹក្សាទេសចរណ៍ដែលក្រោមការដឹកនាំរបស់ក្រសួងទេសចរណ៍ ត្រូវរៀបចំខ្សែច្រវាក់តម្លៃទាំងមូលសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប មានជាអាថ៌៖ ការតភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែប្រែ កែសម្រួល និងការផ្ដល់សេវាកម្មនាពេលមកដល់របស់ភ្ញៀវ ពេលស្នាក់នៅរបស់ភ្ញៀវ និងពេលភ្ញៀវត្រឡប់ទៅវិញ តម្រូវការវិនិយោគលើហេដ្ឋារចនាសម្ពន្ធជារួម ក៏ដូចជាការកែលម្អនូវហេដ្ឋារចនាសម្ពន្ធ និងសោភ័ណភាពអាកាសយានដ្ឋានសៀមរាបថ្មីទៅកាន់ក្រុងសៀមរាប ថ្លៃសំបុត្រចូលទស្សនារមណីយដ្ឋាននានាផ្នែកប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍។ល។ និយាយរួម ផែនការទាំងនេះត្រូវមានភាពទាក់ទាញ និងជាកាតាលីករជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ ផែនការសកម្មភាពក៏ត្រូវមានការបែងចែកការទទួលខុសត្រូវច្បាស់លាស់រវាងវិស័យរដ្ឋ វិស័យឯកជន គិតគូរពីតម្រូវការថវិកា និងស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ។សម្ដេចធិបតីបានណែនាំឱ្យវិស័យឯកជនរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ឬក្នុងប្រទេស ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃ សូមកុំប្រកួតប្រជែងតែក្នុងខេត្ត ឬក្នុងប្រទេសខ្លួនឯង ព្រោះទាល់តែយើងរួមគ្នា ទើបពង្រីកសក្ដានុពលទៅប្រកួតជាមួយប្រទេសគេផ្សេងបាន។ ក្រុមប្រឹក្សាទេសចរណ៍ក៏នឹងមានភារកិច្ចរួមសហការជាមួយនឹងយន្តការដោះស្រាយបញ្ហាដែលវិស័យឯកជនកំពុងជួបប្រទះក្នុងអាជីវកម្មប្រចាំថ្ងៃផងដែរ ដូចជាការគ្រប់គ្រង ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ បញ្ហាអនាម័យនិងការគ្រប់គ្រង ការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ការបំពាក់កាំមេរ៉ាសុវត្ថិភាពតាមគោលដៅទេសចរណ៍សំខាន់ ការកំណត់ថ្លៃសម្រាប់ភ្ញៀវបរទេសនិងភ្ញៀវក្នុងស្រុក ការជំរុញការបិទផ្លាកតម្លៃ ការបង្កើតផែនទីទេសចរណ៍ ការដាក់បញ្ចូលទីតាំងទេសចរណ៍ថ្មីៗ និងការផ្សព្វផ្សាយនៅលើប្រព័ន្ធអ៉ីនធើណេត ការកែលម្អនិងការកសាងហេដ្ឋារចនាសម្ពន្ធ ការកាត់បន្ថយកម្រៃជើងសារនៃកញ្ចប់ធ្វើដំណើរ ការកែច្នៃប្រកបដោយភាពច្នៃប្រឌិត ៕

អត្ថបទដែលជាប់ទាក់ទង