**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣

ttph

ភ្នំពេញ៖ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងស្រុក មេឃុំ ស្មៀន និងប្រជាពលរដ្ឋនៅឃុំ ក្នុងស្រុកឆ្លូង។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា តួនាទី ភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងដើម្បីធានាដល់កិច្ចដំណើរការការងាររបស់រដ្ឋបាលខេត្ត-ក្រុង ស្រុក-ខណ្ឌ ប្រកបដោយតម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលបានរៀបចំអោយមានក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលជាតំណាងសាធារណៈជន ជាអ្នកការពារ និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនដីរបស់ខ្លួន។

អង្គវេទិកាបានទទួលការសំណូមពរ និងបញ្ហាប្រឈមចំនួន១៧ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង និងស្នើសុំ ក្នុងនោះរួមមាន៖ ខ្វះអណ្តូងទឹក, ខ្វះគ្រូបង្រៀន, ខ្វះសាលារៀន, សុំជួសជុលផ្លូវ, បញ្ហារថយន្តធុនធំខុសបច្ចេកទេសដឹកលើសទំងន់ ធ្វើឲ្យខូចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា, ស្នើសុំតបណ្តាញអគ្គិសនីចូលភូមិ, ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ និងការស្នើសុំប័ណ្ណក្រីក្រជាដើម។ ពាក់ព័ន្ធទៅនឹងសំណើសំណូមពរខាងលើ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងជំនាញ បានដោះស្រាយនឹងកន្លែងបានចំនួន១៦ នៅសល់១សំណូមពរ ទុកឲ្យរដ្ឋបាលស្រុកជាអ្នកដោះស្រាយ។

ដោយក្នុងនោះឯកឧត្តម ហឿ ស៊ីយ៉ែម បានជម្រុញបន្ថែមឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះពិនិត្យពិភាក្សា និងពន្លឿនដោះស្រាយនូវបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ ហើយសហគមន៍ក៏ត្រូវចូលរួមតាមដាន និងគោរពអនុវត្តន៍ផងដែរ។ ព្រមទាំងស្នើសុំឲ្យអាណាព្យាបាល និងសហគមន៍ សូមជួយសហការ និងរាយការណ៍ដល់សមត្ថកិច្ចអំពីទីតាំងប្រើប្រាស់ និងចរាចរណ៍លក់ដូរចែកចាយគ្រឿងញៀន ដើម្បីចាត់វិធានការចាប់បង្រ្កាប និងទប់ស្កាត់ នូវជាបញ្ហាសកលនេះ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើ ហើយក៏តម្រូវឲ្យយើងទាំងអស់គ្នាចូលរួមឲ្យសកម្មផុលផុសផងដែរ។

ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត ក៏បានមានប្រសាសន៍ជម្រុញលើកទឹកចិត្ត និងផ្សព្វផ្សាយនូវផែនការរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ផ្នែកសមត្ថភាពបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋចំនួន១លាន៥សែននាក់ ឲ្យមានការងារធ្វើ មានមុខរបរចំណូល ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ កាត់បន្ថយភាពអត់ការងារធ្វើ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ការងារក្នុងស្រុក ដោយការចូលសិក្សានូវជំនាញទាំងអស់នេះ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឥសាន្ត ដែលមានទីតាំងនៅទីរួមខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង