**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

សម្តេចធិបតី ប្រកាសលើកលែងការបង់តម្លៃស្គែនកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន និងលើកលែងការបង់កម្រៃបែបបទគយ ចំពោះទំនិញមានតម្លៃក្រោម ១ពាន់ដុល្លារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនាំចេញនាំចូល សម្តេចបានប្រកាសលើកលែងការបង់តម្លៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន និងលើកលែងរបង់កម្រៃបែបបទគយ ចំពោះទំនិញមានតម្លៃក្រោម ១ ០០០ ដុល្លារ។

ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នាវិមានសន្តិភាពនាថ្ងៃទី១៣ វិច្ឆិកា សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា «សម្រួលឱ្យបានជាអតិបរិមា នូវការត្រួតពិនិត្យទំនិញ សម្រាប់ការនាំចេញ តាមរយៈការត្រួតពិនិត្យដែលផ្អែកលើហានិភ័យ រួមទាំងការប្រើប្រាស់ម៉ាស៊ីនស្គែនដោយកាត់បន្ថយការត្រួតពិនិត្យឱ្យនៅក្រោម១០% ព្រមទាំងលើកលែងការបង់កម្រៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែន»។

ក្រៅតែពីការលើកលែងការបង់តម្លៃស្គែន ចំពោះកុងតឺន័រ ដែលមិនបានឆ្លងកាត់ម៉ាស៊ីនស្គែននេះ ដើម្បីសម្រួលពាណិជ្ជកម្ម សម្តេចនាយករដ្ឋមន្ត្រី ប្រកាសដាក់ចេញនូវការងារចំនួនទៀតដែលស្ថិតក្រោមដែនសមត្ថកិច្ចគយរួមមាន៖ ​

* លើកលែងការបង់កម្រៃបែបបទគយ (Customs Processing Fee) ចំពោះទំនិញនាំចេញ-នាំចូលដែលមានតម្លៃក្រោម ១ ០០០ ដុល្លារ និងកាត់បន្ថយកម្រៃប្រតិវេទន៍គយពី ១៥ ០០០ រៀលមក ៨ ០០០រៀល ក្នុងមួយប្រតិវេទន៍ ចំពោះទំនិញនាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១ ០០០ ដុល្លារ

* អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តធ្វើការងារជាមួយវិស័យឯកជន ក្នុងការកាត់បន្ថយថ្លៃសេវាឡូជីស្ទិក តាមរយៈការពិនិត្យឡើងវិញនូវថ្លៃសេវានានា និងការកាត់បន្ថយ ឬការធ្វើសាមញ្ញូបនីយកម្មនីតិវិធីគយ ព្រមទាំងការជំរុញការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

* ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅនូវវិធាន និងនីតិវិធី សម្រាប់ការរាយការណ៍អំពីទំនិញ (Cargo Declaration) និង ការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) តាមប្រព័ន្ធអេឡិចត្រូនិក ស្របតាម «ប្រកាសលេខ ៧៨៨ សហវ.ប្រក.អគរ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់» ។ នីតិវិធីនេះ នឹងអនុញ្ញាតឱ្យធុរជន អាចបញ្ជូនព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកមុនពេលទំនិញ មកដល់ការិយាល័យគយ ដើម្បីអាចយកទំនិញចេញបានលឿន ពេលទំនិញមកដល់ ដោយមិនចាំបាច់រង់ចាំយូរ។

* បែងចែកប្រភេទទំនិញ ដើម្បីពន្លឿនបែបបទគយ តាមរយៈការដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅនូវវិធាន និងនីតិវិធីសម្រាប់ការបំពេញបែបបទគយ ចំពោះបញ្ញើប្រៃសណីយ៍, បញ្ញើរហ័ស និងទំនិញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន។

* ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះតទៅនូវ៖ ការធ្វើស្វ័យប្រវត្តិកម្មពេញលេញ លើនីតិវិធីផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងសំអាង ដើមកំណើតទំនិញ ក្នុងប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS), ការតភ្ជាប់ប្រព័ន្ធ ដើម្បីបញ្ជូនដោយស្វ័យប្រវត្តិ នូវទិន្នន័យប្រតិវេទន៍តម្លៃគិតពន្ធគយ, ការបញ្ជាក់តម្លៃគិតពន្ធគយ និងការផ្ដល់អត្រាពន្ធអនុគ្រោះពីប្រព័ន្ធ CVDS ទៅប្រព័ន្ធ ASYCUDA, និង ការបោះពុម្ពលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ និងលិខិតបញ្ជាក់ការផ្ទៀងផ្ទាត់សំអាងដើមកំណើតទំនិញទម្រង់ក្រដាស អាចធ្វើឡើងក្នុងករណីមានការស្នើសុំរបស់ម្ចាស់ទំនិញ ឬតំណាង។

* ឆ្លើយតបទៅនឹងការលើកឡើងអំពីថ្លៃចំណាយខ្ពស់, ការប្រើប្រាស់ឯកសារក្នុងទម្រង់រឹង (Hard Copy) ច្រើន និងការជួបគ្នាផ្ទាល់ជាមួយមន្ត្រីច្រើនកន្លែង, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវរៀបចំដាក់អនុវត្តនូវផែនការសកម្មភាពជាក់លាក់សំដៅ៖ កាត់បន្ថយថ្លៃចំណាយ លើការបំពេញបែបបទបញ្ចេញទំនិញពីគយ និងកែសម្រួលថ្លៃសេវា ឱ្យបានសមរម្យឡើងវិញ, រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ឯកសារភ្ជាប់ ក្នុងទម្រង់អេឡិចត្រូនិក ជាឯកសារផ្លូវការ, កែសម្រួលនីតិវិធីប្រតិវេទន៍គយ ក្នុងប្រព័ន្ធ ASYCUDA និងប្រព័ន្ធ E-Customs ដោយជំរុញការប្រើប្រាស់ឯកសារទម្រង់អេឡិចត្រូនិក និងកាត់បន្ថយឯកសារជាក្រដាស និងពង្រឹងយន្តការច្រកចេញចូលតែមួយ នៅការិយាល័យគយ ដោយកាត់បន្ថយនីតិវិធី និងការជួបគ្នាផ្ទាល់ជាមួយមន្ត្រី។

* ជំរុញ និងបញ្ចប់ការរៀបចំដំណាក់កាលទី៣ នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីបញ្ចូលអាជ្ញាបណ្ណ លិខិតអនុញ្ញាត, វិញ្ញាបនបត្រ និងឯកសារផ្សេងៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានជាអតិបរមា ក្នុងការស្នើសុំឯកសារនាំចេញនាំចូល៕

អត្ថបទដែលជាប់ទាក់ទង