**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ

ប្រមុខរាជរដ្ឋាភិបាល ដាក់បញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការ ១០ចំណុច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការ ចំនួន ១០ចំណុច ដែលសម្តេចបានដាក់ចេញនៅថ្ងៃនេះ ពាក់ព័ន្ធវិស័យឯកជន។

ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាយការណ៍ជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់ ៦ខែម្តង។ ជាមួយគ្នានេះ ក្រសួងស្ថាប័ន-ពាក់ព័ន្ធត្រូវខិតខំអនុវត្តវិធានការ ដែលបានដាក់ចេញខាងលើ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលមានការរៀបចំនៅសូចនាករគន្លឹះ និងក្របខណ្ឌ ពេលវេលាច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

វិធានការទាំង ១០នោះ រួមមាន៖ ១៖ សម្របសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគ, ការសម្រាលបន្ទុកលើអនុលោមភាព, ការសម្រួលធុរកិច្ចនៅក្រោមដែនសមត្ថកិច្ចពន្ថដារ, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម នៅក្រោមដែនសមត្ថកិច្ចគយ, ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ការស្តារ និងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍, ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ការជំរុញការចូលរួមចំណែករបស់វិស័យធនាគារ ដើម្បីបង្កើនលទ្ធភាពទទួលបានឥណទាន សម្រាប់វិស័យឯកជន ដោយរក្សាឲ្យបាននូវស្ថិរភាពហរិញ្ញវត្ថុ, ការជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពល និងការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវតាមដាន និងវាយតម្លៃ លើវឌ្ឍនភាពនៃការអនុវត្តវិធានការខាងលើ និងរាយការណ៍មកជូនរាជរដ្ឋាភិបាលប្រចាំ រៀងរាល់ ៦ខែម្តង»។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត, វិធានការខាងលើអាចមានចរិតជារចនាសម្ព័ន្ធ ប្រព័ន្ធ ឬអន្តរវិស័យ ព្រមទាំងមានលក្ខណៈផ្ទាល់។ ជាការពិតបញ្ហាមួយចំនួន ដែលបានលើកឡើងដោយវិស័យឯកជន នៅមិនទាន់ដោះស្រាយរួចទេ តែនឹងត្រូវបានដោះស្រាយ នៅក្នុងរយៈពេលមធ្យម ក្នុងន័យនេះ ខ្ញុំសូមប្រគល់ការងារនេះជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការងាររៀបចំកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនពិតប្រាកដប្រជាខ្ពស់ សម្រាប់រយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៨ ដែលត្រូវរួមបញ្ចូលផងដែរ នូវការគិតគូរការដោះស្រាយបញ្ហាធំៗមួយចំនួន ដែលវិស័យឯកជនបានលើកឡើងរួមមាន ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការជំរុញ ការអភិវឌ្ឍសហគ្រាស ធុនមីក្រូ តូច និងមធ្យម, ការបង្កើតភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស, ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង, ការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការជំរុញការអភិវឌ្ឍនវិស័យកសិកម្ម និងវិស័យទេសចរណ៍, ការជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីៗ ដូចជាវិស័យយានយន្ត និងអេឡិចត្រូនកិចនៅកម្ពុជា ជាដើម, កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីកាត់បន្ថយឲ្យអស់នូវការប្រើប្រាស់ឯកសារចេញចូល ក្នុងទម្រង់រឹង ឲ្យបានក្នុងរយៈពេល ៤ឆ្នាំ, ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវដែក ដែលមានបច្ចុប្បន្ន កាន់តែមានប្រសិទ្ធភាព និងតម្លៃសមរម្យ និងការជំរុញការកែសម្រួលឲ្យមានភាពប្រកួតប្រជែងបន្ថែមទៀត នូវបរិយាកាសធុរកិច្ច និងការវិនិយោគ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង